ថ្មីប្លែកទៀតហើយ! ទុកឡាន មុខផ្ទះមួយយប់សោះព្រឹកឡើងកង់ទាំងបួន បាត់អស់ - Sabay News

  • 2022-04-20 03:57:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ១៩ មេសាឆ្នាំ ២០២២ ម្សិលមិញនេះ យោងតាមដំណឹងពីសារព័ត៌មាន VnExpress ជាភាសាអង់គ្លេសចុះផ្សាយថា រកឃើញករណីរថយន្តមួយគ្រឿងចតនៅមុខ​ផ្ទះតែមួយយប់សោះស្រាប់តែព្រឹកឡើងបាត់កង់ទាំងអស់។ ករណីនេះកើតឡើងនៅក្នុងខេត្ត Dak Lak នៅក្នុងប្រទេសវៀតណាម។

សម្រង់សម្ដីម្ចាស់រថយន្តឈ្មោះ Nguyen Van Tung បាននិយាយថា៖ “ខ្ញុំមិនដែលនឹកស្មានដល់ទេថា ចោរវាលួច​កង់ម្ដងទាំងបួន អ៊ីចឹង! តែអ្វីផ្សេងក្នុងឡាន​មិនបាន​បាត់​ទេ​។ អស់រយៈពេលជាងកន្លះឆ្នាំហើយ គ្មានកើតរឿងអីផង! ជាធម្មតាខ្ញុំចតក្នុងផ្ទះ និងដាក់ក្រៅផ្ទះម្ដងម្កាល ទើបតែម្សិលមិញក្រោកមកឃើញសល់តែកំណល់ដុំឥដ្ឋ ឡាន​បាត់កង់អស់។"

(រូប) ពេលក្រោយកើតហេតុ
ក្រោយកើតហេតុ​បុរសរូបនោះ បានទៅប្ដឹងប៉ូលីសឲ្យជួយដោះស្រាយ​ ស្វែង​រកជន​សង្ស័យ។​ ចំពោះកង់ទាំងបួន​នោះ ត្រូវបាន​​ម្ចាស់​រថយន្តប្រាប់ថាមានតម្លៃ​សរុបប្រមាណជា ២៦០០ ដុល្លារ៕

ប្រែសម្រួលដោយ៖ រក្សា